ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូរិះគន់អាមេរិក ជាអ្នកគាំទ្របាតុករ ក្នុងប្រទេសរុស្ស៊ី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើការប្រកាសរិះគន់ខ្លាំង ទៅលើស្ថានទូតអាមេរិក ប្រចាំក្រុងមូស្គូថា ជាអ្នកនៅពីក្រោយ
ក្នុងការគាំទ្រ ដល់សកម្មភាពធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងក្រសួងការបរទេសរុស្ស៊ី បានសរសេរថា៖
ស្ថានទូតសហរដ្ឋអាមេរិក បានបង្ហាញការមិនគោរពតាមបទបញ្ញត្តិ និងគោលការណ៍ការទូត តាមរយៈការបង្ហោះសារយ៉ាងសកម្ម នៅលើបណ្តាញសង្គម ក្នុងការគាំទ្រដល់ការតវ៉ា ដែលមិនស្របច្បាប់វិធានការនៅក្នុងទីក្រុងនានា នៃប្រទេសរុស្ស៊ី។

គួរឲ្យដឹងដែរថា ក្រសួងបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីក្រុមសកម្មជនបានធ្វើបាតុកម្ម ដោយគ្មានការអនុញ្ញាត នៅក្នុងទីក្រុងមួយចំនួនរបស់រុស្ស៊ី កាលពីព្រឹកថ្ងៃម្សិលមិញ ដើម្បីបង្ហាញការ
គាំទ្រដល់មេដឹកនាំបក្សប្រឆាំង ដែលកំពុងជាប់ឃុំឃាំង Alexei Navalny៕

ប្រែសម្រួល៖ស៊ុនលី

To Top