ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចាប់ផ្តើមទស្សនកិច្ច ៥ប្រទេស ដើម្បីពង្រឹងទំនាក់ ទំនងទ្វេរភាគី

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif នឹងចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់បណ្តាប្រទេស ចំនួន៥ក្នុងគោលបំណងនៃការពង្រឹងកិច្ច សហប្រតិបត្តិការទ្វេរភាគី ព្រមទាំងអាចពិភាក្សា និងដោះស្រាយបញ្ហា ក្នុងតំបន់មួយចំនួនទៀតផងដែរ។

ប្រភពដដែលបានសរសេរទៀតថា ដំណើរទស្សនកិច្ច របស់លោក Zarif នឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃចន្ទ ទៅដោយក្នុងនោះរួមមាន ទាំងប្រទេស អាស៊ែបៃហ្សង់ ប្រទេសរុស្សីប្រទេសអាមេនី ប្រទេសហ្សកហ្ស៊ី និងប្រទេសតួកគី។

គួរឲ្យដឹងដែរថា ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ច របស់លោក Zarif នេះផងដែរលោកក៏នឹងគ្រោង ជួបជាមួយសមភាគី និងមន្រ្តីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី ការវិវឌ្ឍន៍ចុងក្រោយ នៅក្នុងតំបន់ Caucasus ព្រមទាំងចូលរួមនៅក្នុងគម្រោងជាច្រើន ដូចជាសន្តិភាពនិងស្ថេរភាព នៅក្នុងតំបន់ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top