កីឡា

ករណីធ្លាក់យន្តហោះដឹកក្រុមកីឡាករ បាល់ទាត់ប្រេស៊ីល បណ្តាលឲ្យស្លាប់ តិចបំផុត០៦នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន០៦នាក់ ក្នុងបូករួមទាំងកីឡាករបាល់ទាត់ ចំនួន០៤នាក់ផងដែរ និងប្រធានក្លឹប របស់ប្រេស៊ីល Palmas បានបាត់បង់ជីវិត កាលពីថ្ងៃអាទិត្យ នៅគ្រាដែលយន្តហោះ ដែលបានដឹកពួកគេធ្វើដំណើរ បានធ្លាក់នៅរដ្ឋ Tocantins ។

ក្លឹប Palmas ជាក្រុមកីឡាដែលទទួលបានពានរង្វាន់ប្រេស៊ីល Serie D ត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ពីឡុតអាយុ៣២ឆ្នាំ ដែលជាប្រធានក្រុមក្លឹប Lucas Meira បានស្លាប់ នៅក្នុងពេលធ្លាក់យន្តហោះនោះ ជាមួយនឹងកីឡករ Guilherme Noe អាយុ២៨ឆ្នាំ កីឡាករ Lucas Praxedes អាយុ២៣ឆ្នាំកីឡាករ Ranule អាយុ២៧ឆ្នាំ និងកីឡាករ Marcos Molinari អាយុ ២៣ឆ្នាំ ។

គ្រោះអកុសលបានកើតឡើង បន្ទាប់ពីយន្តហោះ បានចេញដំណើរចេញពីផ្លូវរត់ នៅក្នុងក្រុងមួយឈ្មោះ Porto Nacional នៃរដ្ឋ Tocantins ដែលជាការធ្វើដំណើរទៅមករដ្ឋជិតគ្នា គឺរដ្ឋ Goias ដើម្បីចូលរួមប្រកួតជាមួយក្រុ Vila Nova នៅថ្ងៃចន្ទនេះ ដណ្តើមពានរង្វាន់ Green Cup ។

គ្រោះធ្លាក់យន្តហោះនេះបានកើតឡើង នៅវេលាម៉ោង៨និង១៥នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១និង១៥នាទីម៉ោងសកល ។ អង្គភាពពន្លត់អគ្គីភ័យបានបញ្ជាក់យ៉ាងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top