ព័ត៌មានអន្តរជាតិ

តួកគី បញ្ជាក់ថា មានករណីថ្មី នៃជំងឺកូវីដ១៩ លើសពី៥.២០០នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសតួកគី កាលពីថ្ងៃអាទិត្យត្រូវ បានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥.២៧៧នាក់ ក្នុងនោះបូករួមទាំង៦៨៤នាក់ ដែលមិនបញ្ចេញរោគសញ្ញា ខណៈដែលចំនួនសរុប នៃអ្នកឆ្លងជំងឺនៅទូទាំងប្រទេស បានកើនឡើងដល់២.៤២៩.៦០៥នាក់ ។

ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគី បានកើនឡើងពី១៤០ដល់២៥.០៧៣នាក់ ទន្ទឹមនឹងនេះដែរ សរុបអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់២.៣០៧.៧២១នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយពីជំងឺបន្ថែមទៀតចំនួន៥.៨៦០នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
គួរបញ្ជាក់ថា ប្រទេសតួកគី ត្រូវបានគេរាយការណ៍មកថា មានករណីដំបូងនៃជំងឺកូវីដ១៩នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ៕

To Top