រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១៣៧.៥៧៤នាក់ គិតត្រឹមថ្ងៃអាទិត្យ ។
សរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានចំនួន៤៧៦នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសកាលពីថ្ងៃអាទិត្យ ។
នៅក្នុងសេចក្តីប្រកាសបានដាក់ថា សរុបចំនយនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់៣.០៦២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១៧នាក់ គិតត្រឹមថ្ងៃអាទិត្យ នៅក្នុងប្រទេស ។
តួលេខរបស់ក្រសួងបានឲ្យដឹងថា សរុបអ្នកជំងឺចំនួន១២១.៥៥៨នាក់ បានចាកចេញពីមន្ទីរពេទ្យវិញហើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា