ព័ត៌មានអន្តរជាតិ

អាមេរិក នឹងដាក់ការរឹតត្បិត ការធ្វើដំណើរ លើអាហ្វ្រុកខាងត្បូង ដោយសារបញ្ហាជំងឺកូវីដ-១៩

វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃច័ន្ទនេះ នឹងហាមឃាត់ពលរដ្ឋ មិនមែនអាមេរិកភាគច្រើន ដែលធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ពីការចូលសហរដ្ឋអាមេរិក ដើម្បីជាការទប់ស្កាត់ការរាលដាល ជំងឺកូវីដ-១៩។

យោងតាមរបាយការណ៍បានឱ្យដឹងថា លោក បៃដិន ក៏នឹងធ្វើការរឹតត្បិត ការធ្វើដំណើរឡើងវិញនៅលើតំបន់ Schengen នៃអឺរ៉ុប អង់គ្លេស អៀរឡង់ និងប្រេស៊ីល ដែលអ្នកកាន់តំណែង មុនរបស់លោក ដូណាល់ ត្រាំ គ្រោងនឹងលុបចោលវិញ ប្រកបដោយប្រសិទ្ធភាពនៅថ្ងៃទី២៦ ខែមករា។

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានចុះផ្សាយថា សហរដ្ឋអាមេរិក មិនទាន់រកឃើញករណីនៃជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នោះទេប៉ុន្តែរដ្ឋមួយចំនួន បានរកឃើញមេរោគឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។

យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មមជ្ឍមណ្ឌលវិស្វកម្ម នៅសាកលវិទ្យាល័យ ចនហបគីនស៍ បានឲ្យដឹងថា ចំនួនករណីឆ្លងមេរោគកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ ២៥ លាននាក់កាលពីថ្ងៃអាទិត្យ ៕
ដោយ ឈូក បូរ៉ា

To Top