ព័ត៌មានអន្តរជាតិ

អាមេរិក នឹងពង្រឹងទំនាក់ទំនង ជាមួយតៃវ៉ាន់ និងជំរុញឲ្យចិន បញ្ឈប់ការដាក់សម្ពាធ

វ៉ាស៊ីនតោន ៖ រដ្ឋបាលថ្មីរបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានទទូចដល់ប្រទេសចិន ឱ្យបញ្ឈប់ការបំភិតបំភ័យកោះតៃវ៉ាន់ ដោយមធ្យោបាយយោធា ការទូត និងសេដ្ឋកិច្ច ស្របពេល ដែលធានានូវកោះនេះ ដែលគាំទ្រ ការគ្រប់គ្រងដោយក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយភ្លាមៗ បន្ទាប់ពីប្រទេសចិន បានបញ្ជូនយន្តហោះ ទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងទៅក្បែរកោះតៃវ៉ាន់ នោះ បានកត់សម្គាល់ ដោយក្តីបារម្ភពីគំរូនៃការប៉ុនប៉ង ដែលកំពុងបន្ត ដោយប្រទេសចិន “ដើម្បីបំភិតបំភ័យប្រទេស ជិតខាងរបស់ខ្លួនរួម ទាំងកោះតៃវ៉ាន់ផងដែរ” ។

អ្នកនាំពាក្យ លោក Ned Price បានលើកឡើងថា“ យើងទទូចឱ្យក្រុងប៉េកាំងបញ្ឈប់សម្ពាធខាងយោធា ការទូត និងសេដ្ឋកិច្ច របស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់ ហើយផ្ទុយទៅវិញ ធ្វើការពិភាក្សាប្រកបដោយអត្ថន័យ ជាមួយតំណាង ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ នៅតៃវ៉ាន់” ។

នៅក្នុងសញ្ញាមួយ ដែលរដ្ឋបាលលោក បៃដិន ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃពុធ នឹងបន្តគោលនយោបាយ របស់រដ្ឋបាលមុន ក្នុងការជំរុញទំនាក់ទំនងជាមួយកោះតៃវ៉ាន់ អ្នកនាំពាក្យបានលើកឡើងថា យើងនឹងឈរជាមួយមិត្តភក្តិ និងសម្ព័ន្ធមិត្ត ដើម្បីជំរុញភាពរុងរឿង សន្តិសុខ និងគុណតម្លៃរួមគ្នា របស់យើង។ តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក – ហើយនោះរួមបញ្ចូលទាំងការរឹតចំណង មិត្តភាពរបស់យើងជាមួយតៃវ៉ាន់ តាមបែបប្រជាធិបតេយ្យ” ៕
ដោយ ឈូក បូរ៉ា

To Top