បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាយោធា នៃប្រទេសចិន និងប្រទេសឥណ្ឌាត្រូវបានគេដឹងថា បានប៉ះទង្គិចគ្នាសាជាថ្មី នៅក្នុងតំបន់ជម្លោះតាមព្រំដែន ហើយជាលទ្ធផលគឺមានការទទួលរង របួសទាំងសងខាងផងដែរ។
ប្រភពដដែលបានសរសេរទៀតថា ហេតុការណ៍បានកើតឡើងនៅក្នុងតំបន់ Sikkim ភាគខាងជើងតាំងតែពីថ្ងៃពុធសប្តាហ៍មុន ប៉ុន្តែមកល់ដល់ពេលនេះទំនាស់គ្នា លើកនេះគឺត្រូវបាន ដោះស្រាយរួចរាល់ហើយ។
គួរឲ្យដឹងដែរថា ភាពតានតឹងនៃមហាអំណាចយោធា ជាប់ព្រំដែនទាំងពីរនេះបានកើតឡើង ជាយូរមកហើយប៉ុន្តែចុងក្រោយនេះ គឺកាន់តែខ្លាំងក្លាបំផុតកាលពីខែមិថុនា ដោយគ្រានោះមានការ បាត់បង់ជីវិតរបស់យោធាឥណ្ឌាដល់ទៅ ២០នាក់ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី