Covid-19

នៅថ្ងៃច័ន្ទ ថៃដែលជាប្រទេសជិតខាងកម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត និងរកឃើញអ្នកឆ្លងថ្មី ១៨៧នាក់

បរទេស៖ រដ្ឋាភិបាលថៃ បានកត់ត្រាករណីថ្មីនៃមេរោគឆ្លងថ្មីចំនួន ១៨៧ នាក់ នៅថ្ងៃច័ន្ទ ដោយបាននាំឱ្យចំនួនករណីឆ្លងសរុប ចាប់តាំងពីការឆ្លងរាលដាលនៃ រោគរាតត្បាតកាលពីមួយឆ្នាំមុន នៅប្រទេសថៃ កើនដល់ ១៣ ៦៨៧នាក់។ មានអ្នកស្លាប់ពីរនាក់ទៀត ត្រូវបានគេរាយការណ៍ដែល ធ្វើឱ្យចំនួនមនុស្សកើនដល់ ៧៥នាក់។

យោងតាមសារព័ត៌មាន BANGKOK POST ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងថ្មីចំនួន ១៨៧ នាក់ គឺមាន ១១៦ នាក់ ត្រូវបានរកឃើញតាមរយៈការស្វែងរកសកម្ម, ៦១នាក់ ឆ្លងក្នុងសហគមន៍ដែល បានរកឃើញនៅក្នុងមន្ទីរពេទ្យ និងគ្លីនិក និងមនុស្សចំនួន ១០ នាក់ទៀត ជាករណីនាំចូល។

អ្នកនាំពាក្យរងនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព ជំងឺកូវីដ១៩ (CCSA) លោក APISAMAI SRISANGSON បាននិយាយថា អ្នកស្លាប់ថ្មីមួយនាក់ក្នុងចំណោម ២នាក់នោះ គឺម្នាក់ជាបុរស ២ នាក់គឺបុរសជនជាតិអង់គ្លេសអាយុ ៦១ ឆ្នាំដែលបានមកដល់ទីក្រុងបាងកកនៅថ្ងៃទី ២៥ ខែធ្នូ និងបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ២៩ ធ្នូ។ ប៉ុន្តែគាត់បានបដិសេធមិន ប្រើឧបករណ៍ដកដង្ហើមរហូត ដល់គាត់ស្លាប់នៅថ្ងៃអាទិត្យ។ ចំណែកអ្នកស្លាប់ទី២ គឺជាស្ត្រីថៃអាយុ ៥៦ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅខេត្ត សាមុតសាខន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top