ប៉េកាំង៖ កាសែតចិនដេលី នៅថ្ងៃចន្ទបានឲ្យដឹងថា ក្រសួងការបរទេសចិន បានហៅសកម្មភាពដែលអាមេរិក តែងតែមានវត្តមាននៅក្នុងសមុទ្រចិនខាងត្បូងនោះ គឺមិនល្អឡើយ
សម្រាប់សន្តិភាព និងវាបានត្រឹមឲ្យមានការឡើង សាច់ដុំដាក់គ្នាប៉ុណ្ណោះ។
ការលើកឡើងរបស់ ក្រសួងការបរទេសនេះបានធ្វើឡើង បន្ទាប់ពីអាមេរិកបានបញ្ជូន ក្រុមនាវាផ្ទុកយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅដល់ដែនទឹកជម្លោះ ដ៏ក្តៅគគុកមួយនេះកាលពីពេល
ថ្មីៗកន្លងទៅនេះ។
គួរឲ្យដឹងដែរថា សមុទ្រចិនខាងត្បូងនេះគឺជា ច្រកហូរចេញចូលនៃពាណិជ្ជកម្ម ដែលមានតម្លៃរហូតទៅដល់រាប់សិបទ្រីលានដុល្លារ ជាប្រចាំឆ្នាំហើយវាត្រូវបានគេមើលឃើញថា បានក្លាយទៅជាប្រធាន
បទសម្រាប់អាមេរិក និងចិនឈ្មោះគ្នារហូតមក ជាពិសេសចិនដែលតែងតែ មិនសប្បាយចិត្តចំពោះវត្តមាន របស់យោធាអាមេរិកឡើយ៕
ប្រែសម្រួល៖ ស៊ុន លី