ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា មានសន្ទុះកើនឡើងខ្ពស់គ្រប់ពេល

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានឲ្យដឹងថា តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើងខ្ពស់គ្រប់ពេល នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីអត្រាតម្លៃត្រូវបាន កើនឡើងគិតត្រឹមថ្ងៃសៅរ៍ ដែលជាការកើនឡើងលើទី៤ ហើយនៅក្នុងសប្តាហ៍នេះ ។

យោងតាមការកត់សម្គាល់មួយ ពីតម្លៃប្រេងរបស់ក្រុមហ៊ុននៅលើទីផ្សារ តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើង ០,២៥រ៉ូពី (ប្រមាណ០.០០៣ដុល្លារ)ក្នុង១លីត្រ កាលពីថ្ងៃសៅរ៍។

ជាមួយគ្នានេះដែរ ប្រេងសាំង បានក្លាយជាវត្ថុធាតុមិនប្រែប្រួល គឺមានតម្លៃដល់៨៥,៧០រ៉ូពី (ប្រមាណ១.១៧ដុល្លារ) ក្នុង១លីត្រ ហើយប្រេងម៉ាសូត មានតម្លៃដល់ទៅ៧៥,៨៨រ៉ូពី (ប្រមាណ១.០៣ដុល្លារអាមេរិក)ក្នុង១លីត្រ នៅក្រុងញ៉ូដេលី ។

ថ្ងៃសៅរ៍ ត្រូវបានគេចាត់ទុកថា ជាថ្ងៃទី២ជាប់គ្នានៃអត្រាកំណើន ហើយជាលើកទី៤ហើយនៅក្នុងសប្តាហ៍នេះ ។ តម្លៃទាំងអស់បានកើនឡើងគឺក្នុងសប្តាហ៍នេះ បានកើនឡើងក្នុង១លីត្រស្មើនឹង១រ៉ុពី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top