បរទេស៖ សហភាពអ៊ឺរ៉ុប នៅថ្ងៃចន្ទនឹងចាប់ផ្តើមពិភាក្សាគ្នា ដើម្បីពិចារណាថាតើគួរតែ ដាក់ទណ្ឌកម្មទៅលើប្រទេសរុស្សី ឬយ៉ាងណាចំពោះបញ្ហា នៃការចាប់ខ្លួនមេដឹកនាំ ប្រឆាំងធំបំផុតរបស់ប្រទេសគឺលោក Alexei Navalny និងបន្តចាប់ខ្លួនមនុស្សគាំទ្រជាង ៣ពាន់នាក់ទៀត។
រដ្ឋមន្ត្រីការបរទេសនៃប្រទេស Lithuania បានធ្វើដំណើរមកដល់ ប្រទេសប៊ែលហ្ស៊ិកនៅព្រឹកថ្ងៃចន្ទដដែលនេះ ដើម្បីជួបប្រជុំជាមួយនឹងអ្នកការទូត ជាន់ខ្ពស់ប្រមាណជា ២៧នាក់ទៀត។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការសម្រេចចិត្តទៅលើប្រទេសរុស្សីពេលនេះ គឺស្ថិតនៅលើតុចរចាហើយប្លុកត្រូវតែគាំទ្រ ចំពោះចំណាត់ការនេះដើម្បី ទាមទារឲ្យរុស្សីអាចបញ្ជូនលោក Navalnay ត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញ។
គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០១៤ អ៊ឺរ៉ុបធ្លាប់បានប្រកាសដាក់ទណ្ឌកម្ម សំដៅទៅលើវិស័យថាមពល វិស័យហិរញ្ញវត្ថុនិងវិស័យយោធា របស់រុស្សីរួចមកហើយក្រោយ ការចូលកាន់កាប់តំបន់ Crimea ដោយខុសច្បាប់ហើយ កាលពីខែសីហាកន្លងទៅអ៊ឺរ៉ុប ក៏បានដាក់បម្រាមទៅលើមន្ត្រីជិតស្និទ្ធ លោកប្រធានាធិបតីរុស្សីផងដែរ ដែលពាក់ព័ន្ធទៅនឹងការបំពុលលោក Navalny ៕
ប្រែសម្រួល៖ ស៊ុន លី

 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									