បរទេស ៖ ក្រោយមួយថ្ងៃ បន្ទាប់ពីទីក្រុងចាកាតា បាននិយាយថា ខ្លួនរឹបអូសនាវាដឹកទំនិញ បំពាក់ទង់ជាតិអ៊ីរ៉ង់ និងប៉ាណាម៉ានោះ មន្ត្រីនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានស្នើឲ្យឥណ្ឌូនេស៊ី ផ្តល់សេចក្តីលម្អិត ស្តីពីការចាប់រឹបអូសនាវា បំពាក់ទង់ជាតិអ៊ីរ៉ង់។
លោក Saeed Khatibzadeh បានមានប្រសាសន៍ប្រាប់ថា ការចាប់រឹបអូសនោះ គឺដោយសារតែកំហុសបច្ចេកទេស និងបានកើតមាននៅទីតាំងដាក់ឥវ៉ាន់ ហើយក្នុងពេលបច្ចុប្បន្ននេះ អង្គការកំពង់ផែអ៊ីរ៉ង់ និងក្រុមហ៊ុនជាម្ចាស់នាវា កំពុងតែសម្លឹងស្វែងរកមូលហេតុ នៃបញ្ហា និងធ្វើការដោះស្រាយវា។
គួរបញ្ជាក់ថា មន្ត្រីនាំពាក្យការពារដែន សមុទ្រឥណ្ឌានេស៊ី លោក Wisnu Pramandita បាននិយាយប្រាប់ថា នាវាដឹកទំនិញ ដែលរឹបអូសនៅដែនទឹកនៃខេត្ត Kalimantan ទាំងនោះ និងត្រូវអមដំណើរបញ្ជូន ទៅកាន់កោះ Batam ស្ថិតនៅទឹកដីខេត្ត Riau ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត៕ ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)