ព័ត៌មានអន្តរជាតិ

សមាជបក្សជាតិលើកទី១៣ ជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំរបស់វៀតណាម បើកជាផ្លូវការ នៅទីក្រុង ហាណូយ

បរទេស៖ សមាជជាតិនីតិកាលទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម បានបើកនៅឯមជ្ឈមណ្ឌលសន្និបាតជាតិ របស់ទីក្រុងហាណូយនៅព្រឹកថ្ងៃអង្គារនេះ។ ប្រតិភូសរុបចំនួន ១ ៥៨៧ នាក់តំណាងឲ្យសមាជិកសមាជិកាបក្ស ជាង ៥,១ លាននាក់ចូលរួមព្រឹត្តិការណ៍ដែល មានរយៈពេលរហូតដល់ថ្ងៃទី ២ ខែកុម្ភៈ។

ពិធីបើកសន្និបាតនេះក៏មាន ការចូលរួមពីអតីតថ្នាក់ដឹកនាំនៃបក្សរដ្ឋ និងមជ្ឈឹមរណសិរ្សមាតុភូមិ និងតំណាងអ្នកបដិវត្តជើងចាស់ វីរៈនារីយុទ្ធ អ្នកជំនាញឆ្នើមឥស្សរជនសាសនា និងយុវជន។ ឯកអគ្គរដ្ឋទូតបរទេស និងតំណាងប្រទេសនៃអង្គការអន្តរជាតិ នៅវៀតណាមក៏មានវត្តមានដែរ។

សមាជិកការិយាល័យ នយោបាយនិងនាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក បានថ្លែងសុន្ទរកថា បើកដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃសមាជបក្សលើកទី ១៣ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top