រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃអង្គារ ទី២៦ ខែមករា លោក Giuseppe Conte នាយករដ្ឋមន្រ្តីអ៊ីតាលី បានលាលែងពីតំណែង បន្ទាប់ពីសម្ព័ន្ធមិត្តដ៏សំខាន់មួយ បានទាញយកការគាំទ្រពីគណបក្ស របស់លោកលើការដោះស្រាយរបស់ នាយករដ្ឋមន្រ្តីចំពោះការឆ្លងរាលដាល នៃជំងឺឆ្លងវីរុសនេះ។
លោក Conte បានដាក់ការលាលែងពីតំណែង របស់លោកទៅកាន់លោកប្រធានាធិបតី Sergio Mattarella ដែលបានធ្វើការសម្រេចចិត្តភ្លាមៗ ក្រៅពីការស្នើសុំឲ្យលោក Conte រក្សារដ្ឋាភិបាលក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកប្រធានាធិបតី នឹងចាប់ផ្តើមពិគ្រោះយោបល់ជាមួយ មេដឹកនាំគណបក្សនយោបាយនៅថ្ងៃពុធនេះ ។
លោក Conte សង្ឃឹមថា នឹងទទួលបានការគាំទ្រពីលោក Mattarella ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដែលអាចដឹកនាំប្រទេសនៅពេល ដែលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច និងបង្កើតផែនការចំណាយសម្រាប់ទឹកប្រាក់២០ ពាន់លានអឺរ៉ូ ស្មើននឹង២៥៤ពាន់លានដុល្លារអាមេរិក ដែលប្រទេសអ៊ីតាលីកំពុងទទួល បានការស្តារឡើងវិញពីមូលនិធិ របស់សហភាពអឺរ៉ុបនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា