ព័ត៌មានអន្តរជាតិ

ចិន នឹងធ្វើសមយុទ្ធយោធា នៅដែនសមុទ្រចិនខាងត្បូង ស្របពេលមានភាពតានតឹង ជាមួយអាមេរិក

បរទេស៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ បាននិយាយថា នឹងធ្វើសមយុទ្ធយោធា នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងសប្ដាហ៍នេះ ត្រឹមតែប៉ុន្មានថ្ងៃក្រោយទីក្រុងប៉េកាំង ថ្កោលទោសក្រុមនាវាផ្ទុកយន្តហោះអាមេរិក ដែលធ្វើដំណើរចូលក្នុងដែនទឹកមានជម្លោះ។

ក្រុមរបស់នាវាផ្ទុកយន្តហោះអាមេរិក ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានធ្វើដំណើរចូលក្នុងដែនសមុទ្រចិនខាងត្បូង នៅថ្ងៃសៅរ៍សប្ដាហ៍មុន ដើម្បីលើកកម្ពស់សេរីភាពដែនសមុទ្រ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីលោក ចូ បៃដិន ចាប់ផ្តើមអាណត្តិជាប្រធានាធិបតីរបស់លោក។

គួរបញ្ជាក់ថា ការប្រកាសអំពីការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់ឈូងសមុទ្រ Tonkin ស្ថិតនៅខាងកើតប្រទេសវៀតណាមនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសវៀតណាម បើកសមាជបក្សកុម្មុយនិស្តដ៏សំខាន់មួយ នៅក្នុងទីក្រុងហាណូយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top