ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ដឹកនាំគណៈប្រតិភូទៅស៊ូដង់

បរទេស៖ រដ្ឋមន្ត្រទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នៅពេលថ្មីៗនេះ បានដឹកនាំគណៈប្រតិភូផ្លូវការមួយ សម្រាប់ជាលើកដំបូង ទៅកាន់ប្រទេសស៊ូដង់ ដើម្បីពិភាក្សាគ្នា ពីការបន្តដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀង ដែលសម្របសម្រួល ដោយអាមេរិកនៅក្នុងខែតុលា ដើម្បីធ្វើចំណងមិត្តភាពឲ្យប្រក្រតី។

ក្រោយធ្វើដំណើរចេញពីប្រទេស លោករដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់ Eli Cohen បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា “ខ្ញុំមានទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ ចេញនូវមូលដ្ឋានគ្រឹះ សម្រាប់សហប្រតិបត្តិការសំខាន់ៗជាច្រើន ដែលនឹងជួយដល់ទាំងអ៊ីស្រាអែលនិងស៊ូដង់ ក៏ដូចជាសន្តិសុខនិងស្ថិរភាព នៅក្នុងតំបន់ផងដែរ”។

គួរបញ្ជាក់ថា ប្រទេសស៊ូដង់ បានចូលរួមជាមយសហភាពអារ៉ាប់រួម បារ៉ែននិងម៉ារ៉ុក កាលពីឆ្នាំមិញនេះ ក្នុងការព្រមព្រៀង ឆ្ពោះទៅរកការមានចំណងមិត្តភាព តាមប្រក្រតីជាមួយអ៊ីស្រាអែល ហើយរដ្ឋបាលអាមេរិកថ្មី របស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា ខ្លួនចង់បន្តកសាង លើកិច្ចព្រមព្រៀងទាំងនោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top