បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសរុស្ស៊ីនិង សហរដ្ឋអាមេរិក ទើបបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងបន្តសន្ធិសញ្ញាគ្រប់គ្រង អាវុធនុយក្លេអ៊ែ New START ហើយនេះជាសកម្មភាពមួយ ដែលរក្សាសន្ធិសញ្ញាចុងក្រោយដ៏ធំបែបនេះ រវាងមហាអំណាចនុយក្លេអ៊ែពិភពលោក ដ៏ធំបំផុតទាំងពីរ ។
ប៉ុន្តែនៅពេលភ្លាមៗនេះ សេតវិមាន មិនទាន់ធ្វើការបញ្ជាក់អំពីការប្រកាសរបស់វិមានក្រឹមឡាំងនៅឡើយទេ ប៉ុន្តែនិយាយថា លោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានពិភាក្សាគ្នាអំពីបញ្ហានោះតាមទូរស័ព្ទ និងបានព្រមព្រៀងថា ក្រុមការងារនឹងធ្វើការងារបន្ទាន់ ដើម្បីបញ្ចប់ការពន្យាពេលនៅត្រឹមថ្ងៃទី០៥ ខែកុម្ភៈ ជាពេលផុតកំណត់នៃសន្ធិសញ្ញានោះ។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថថា ដោយត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១០ សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ New START គឺជាមូលដ្ឋានគ្រឹះមួយនៃការគ្រប់គ្រងអាវុធពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង