ព័ត៌មានអន្តរជាតិ

ចិននិងនូវែលសេឡង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួញ

បរទេស៖ ប្រទេសចិន និងប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាមួយ លើការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចព្រមព្រៀងជំនួញសេរី ដើម្បីផ្តល់ឲ្យការនាំចេញពីប្រទេស នៅតំបន់សមុទ្រប៉ាស៊ីហ្វិក នូវភាពកាន់តែទូលំទូលាយឡើង ក្នុងការចូលទៅក្នុងទីផ្សារ ប្រទេសមហាសេដ្ឋកិច្ចទីពីរពិភពលោក។

នាយរដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បានមានប្រសាសន៍ ប្រាប់សន្និសីទកាសែតមួយដូច្នេះថា “ប្រទេសចិន នៅតែជាប្រទេសមួយ ក្នុងចំណោមដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់យើង ហើយសម្រាប់ឲ្យរឿងនេះកើតមានឡើង នៅក្នុងអំឡុងពេល មានវិបត្តិសេដ្ឋកិច្ចពិភពលោក បង្កឡើងដោយជម្ងឺកូវីដ១៩នោះ ធ្វើឲ្យវាមានសារៈសំខាន់យ៉ាងពិសេស”។

គួរបញ្ជាក់ថា ការចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលទីក្រុងប៉េកាំង ស្វះស្វែងធ្វើឲ្យខ្លួនឯង កា្លយជាអ្នកគាំទ្រដ៏រឹងមាំ នៃពហុភាគីនិយម ក្រោយមានសង្គ្រាមពាណិជ្ជកម្មធ្ងន់ធ្ងរ ជាមួយសហរដ្ឋអាមេរិក ទន្ទឹមនឹងមេរោគកូរ៉ូណា បង្ខំឲ្យបិទច្រកព្រំដែនអន្តរជាតិជាច្រើន៕ ប្រែសម្រួល៖ប៉ាង កុង

To Top