បរទេស៖ នៅព្រឹកថ្ងៃអង្គារនេះ ប្រទេសចិននិងប្រទេសញូវសឺឡេន បានឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីបង្កើនប្រសិទ្ធភាព ទៅលើកិច្ចព្រមព្រៀងចាស់ ដែលមានស្រាប់និងអនុញ្ញាត ឲ្យការនាំចេញពីប្រទេស ក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះ ចូលទៅប្រទេសមហាយក្សសេដ្ឋកិច្ចធំបំផុតទី២ កាន់តែងាយស្រួល។
លោកនាយករដ្ឋមន្ត្រីញូវសឺឡេន លោក Jacinda Ardern បានបញ្ជាក់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធ្វើឡើង សម្រាប់ពង្រីកទំហំពាណិជ្ជកម្ម ជាមួយប្រទេសចិន និងបានកត់សម្គាល់ពីសារៈសំខាន់ របស់កិច្ចព្រមព្រៀងនេះ នៅក្នុងពេលមានជំងឺរាតត្បាត។
គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅពេល ដែលទីក្រុងប៉េកាំងកំពុងព្យាយាម បង្កើនខ្លួនជាអ្នកតស៊ូមតិដ៏រឹងមាំ ទៅលើក្រុមពហុភាគីនិយម និងបន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មដ៏ឃោរឃៅ ជាមួយសហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី