ព័ត៌មានអន្តរជាតិ

ប៉ះទង្គិគ្នានៅភាគខាងជើងលីបង់ បណ្តាលឲ្យរងរបួស៣៥នាក់

ប៊ែរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា បណ្តាញទូរទស្សន៍ក្នុងស្រុក al-Jadeed បានរាយការណ៍ថា ពលរដ្ឋប្រមាណលើសពី៣៥នាក់ បានរងរបួស កាលពីថ្ងៃអង្គារ ដោយសារការតែប៉ះទង្គិចគ្នារវាងអ្នកតវ៉ា និងកងកម្លាំងសន្តិសុខ នៅក្នុងទ្រីប៉ូលី ស្ថិតនៅភាគខាងជើង នៃប្រទេសលីបង់ ។

ក្រុមអ្នកតវ៉ា បាននាំគ្នាដើរដង្ហែតាមដងផ្លូវនានា ដើម្បីធ្វើបាតុកម្ម ប្រឆាំងនឹងក្រុមអាជ្ញាធរលីបង់ ទៅលើការស្នើ ឲ្យមានការបិទប្រទេសទាំងស្រុង នៅពេលដែលសង្គមគ្មានសុវត្ថិភាព ដែលជាការចាំបាច់ ក្នុងការរក្សាបានសុវត្ថិភាពសំខាន់បំផុត ដល់ពលរដ្ឋទាំងឡាយ ។

ពួកគេបានដុតរថយន្តប៉ូលិស ជាច្រើនគ្រឿង នៅជិតស្នាក់ការ នៃរដ្ឋបាលកណ្តាលទ្រីប៉ូលី និងបានគ្រវែងដុំថ្ម មកលើក្រុមកម្លាំងសន្តិសុខ ដែលប្រើប្រាស់ជំពាមកៅស៊ូ ដើម្បីបាញ់បង្ក្រាបក្រុមបាតុករទាំងនោះ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top