ព័ត៌មានអន្តរជាតិ

ថៃ រកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៨១៩នាក់បន្ថែមទៀត ករណីសរុបកើនឡើងដល់ជាង ១៥០០០នាក់

បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃនៅថ្ងៃពុធនេះ បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ៨១៩ ករណីភាគច្រើនត្រូវបាន រកឃើញនៅក្នុងខេត្តមួយ ដែលជាចំណុចកណ្តាលនៃ ការផ្ទុះចុងក្រោយបង្អស់ ដែលបានរកឃើញដំបូង នៅពាក់កណ្តាលខែធ្នូ។

បញ្ហានេះបានកើតឡើងបន្ទាប់ពី ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍អំពីកំណត់ត្រាប្រចាំថ្ងៃចំនួន ៩៥៩ កាលពីថ្ងៃអង្គារ បន្ទាប់ពីការឆ្លងទ្រង់ទ្រាយធំ នៅខេត្តសាមុតសាខុន ជាកន្លែងដែលការផ្ទុះឡើងចុងក្រោយបង្អស់ បន្ទាប់ពីអ្នកលក់ទីផ្សារគ្រឿងសមុទ្រត្រូវបាន បញ្ជាក់ថាបានឆ្លងមេរោគនេះ កាលពីខែមុន។

អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលតំបន់ជំងឺកូវីដ-១៩ បានឲ្យដឹងថា ក្នុងចំណោមករណីថ្មី ដែលត្រូវបានរាយការណ៍នៅថ្ងៃពុធនេះមាន ១១ ករណីត្រូវបាននាំចូល ខណៈ ៨០៨ នាក់ជាអ្នកឆ្លងជំងឺក្នុងគ្រួសារដោយ ៧៩២ នាក់ត្រូវបានរកឃើញ នៅខេត្ដសាមុតសាខុន។

យោងតាមអ្នកនាំពាក្យ របស់មជ្ឈមណ្ឌលខាងលើនេះបានឲ្យដឹងថា ការស្លាប់ថ្មីមានម្នាក់ ដែលម្នាក់នេះបុរសជនជាតិថៃអាយុ ៥៦ ឆ្នាំ និងបានធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៧៦ នាក់។

លោក Taweesin បានលើកឡើងថា រហូតមកដល់ពេលនេះប្រទេសថៃ បានបញ្ជាក់ថាមានករណីឆ្លងចំនួន ១៥,៤៦៥ ករណីក្នុងនោះ ១៣,០៥៨ នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក និង ២,៤០៧ នាក់ទៀតជាករណីនាំចូល៕

ដោយ ឈូក បូរ៉ា

To Top