ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ទាមទារឲ្យអ៊ីរ៉ង់ វិលទៅរកកិច្ចព្រមព្រៀម នុយក្លេអ៊ែមុនអាមេរិក

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញនូវគោលជំហររបស់លោកថា ទីក្រុងតេអេរ៉ង់ត្រូវតែបន្តអនុវត្ត តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ មុនទីក្រុងវ៉ាស៊ីនតោន ដែលបានបោះបង់ចោលកិច្ចព្រមព្រៀងនោះ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។

ក្នុងការថ្លែងបែបនេះជាសាធារណៈ លើកដំបូងរបស់លោកស្តីពីអ៊ីរ៉ង់ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិកនេះផងដែរ លោក Antony Blinken បានលើកឡើងជាថ្មីស្តីពីគោលនយោបាយ របស់លោកប្រធានាធិបតី ចូ បៃដិន ថាប្រសិនបើអ៊ីរ៉ង់វិលត្រឡប់ទៅ អនុវត្តនូវការតព្វកិច្ចរបស់ខ្លួនទាំងស្រុងវិញ ក្រោមកិច្ចព្រមព្រៀង JCPOA នោះ សហរដ្ឋអាមេរិកនឹងធ្វើរឿងដូចគ្នានោះដែរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ គឺត្រូវបានធ្វើឡើងដោយប្រទេសអ៊ីរ៉ង់ ជាមួយនឹងមហាអំណាចពិភពលោកទាំង៦ នៅក្នុងឆ្នាំ២០១៥ និងបានដាក់កម្រិតឲ្យប្រទេសអ៊ីរ៉ង់ បញ្ឈប់កម្មវិធីនុយក្លេអ៊ែ ដើម្បីជាថ្នូរសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្ម ពីសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top