BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា សហភាពអឺរ៉ុប (EU) បានជំរុញដល់ក្រុមហ៊ុនផលិតឳសថ AstraZeneca ធ្វើការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលមានកម្រិតច្រើន ពីរោងចក្រនៅចក្រភពអង់គ្លេស ស្របពេលដែលមានភាពខ្វះខាត ។
ក្រុមហ៊ុនបាននិយាយថា ខ្លួនអាចបញ្ជូនថ្នាំតាមកម្រិត ដែលបានសន្យានៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ។
សហភាពអឺរ៉ុប បានរិះគន់ទៅលើការបញ្ជូនថ្នាំវ៉ាក់សាំងដែលយឺតយ៉ាវ ។
សេចក្តីរាយការណ៍ កាលពីសប្តាហ៍មុនបានឲ្យដឹងថា សហភាពអឺរ៉ុប នឹងទទួលបានកម្រិតថ្នាំ៦០ភាគរយ ច្រើនជាងការសន្យា សម្រាប់ខែមករាដល់ខែមីនា ឆ្នំា២០២១ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា