បច្ចេកវិទ្យា

Toyota វ៉ាដាច់ Volkswagen ឈរលេខ ១ លើពិភពលោក

ភ្នំពេញ៖ ក្រុមហ៊ុន Toyota ម៉ូទ័ររបស់ជប៉ុនបាន វ៉ាដាច់ ក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ ក្នុងការលក់រថយន្តកាលពីឆ្នាំមុន (ឆ្នាំ២០២០) ដោយទទួលបានឋានៈជា ក្រុមហ៊ុនផលិតរថយន្ត លក់ដាច់បំផុតនៅលើពិភពលោក ជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ ដោយសារតម្រូវការធ្លាក់ចុះរាតត្បាត បានធ្វើឱ្យគូប្រជែងអាល្លឺម៉ង់ របស់ខ្លួនពិបាក។

ក្រុមហ៊ុន Toyota បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៨ខែមករា ដោយយោងតាមការចេញផ្សាយរបស់ Channel News Asia នេះថា ការលក់រថយន្តទូទាំងពិភពលោក របស់ខ្លួន បានធ្លាក់ចុះ១១,៣ភាគរយស្មើនឹង៩,៥២៨លានគ្រឿងក្នុងឆ្នាំ២០២០។បើប្រៀបធៀបនឹងការធ្លាក់ចុះ១៥,២ភាគរយនៅក្រុមហ៊ុន Volkswagen ដល់៩,៣០៥លានគ្រឿង។

ក្រុមហ៊ុនផលិត រថយន្ត ផ្សេងៗ បានទទួលរងនូវបញ្ហា នៃជំងឺកាចសាហាវ Covid ដោយហាមឃាត់មនុស្ស មិនឱ្យទៅទស្សនា បន្ទប់តាំងបង្ហាញរថយន្ត (showroom) និង បង្ខំចិត្តឱ្យរោងចក្រផលិតកាត់បន្ថយ ឬបញ្ឈប់ផលិតកម្ម។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បាននិយាយថាការផ្តោតអារម្មណ៍របស់យើងមិនមែនផ្តោតលើចំណាត់ថ្នាក់របស់យើងនោះទេប៉ុន្តែផ្តោតលើការបម្រើអតិថិជនរបស់យើង

នៅពេលតម្រូវការរថយន្តស្ទុះឡើងជាពិសេសនៅក្នុងប្រទេសចិនក្រុមហ៊ុនតូយ៉ូតាក្រុមហ៊ុន Volkswagen និងក្រុមហ៊ុនផលិតផ្សេងទៀតកំពុងតែពុះកញ្ជ្រោលដើម្បីបង្កើនតម្រូវការរថយន្តអគ្គិសនីដែលកំពុងកើនឡើង។ក្រុមហ៊ុនតូយ៉ូតាបាននិយាយថាសមាមាត្រយានយន្តអគ្គិសនីដែលវាបានលក់កាលពីឆ្នាំមុនបានកើនឡើងដល់២៣ភាគរយនៃការលក់សរុបពី២០ភាគរយក្នុងឆ្នាំ២០១៩។ 

ប្រែសម្រួលដោយ៖ Martin

To Top