ព័ត៌មានអន្តរជាតិ

ប៉ូលិសឥណ្ឌា ឃាត់ខ្លួនក្រុមបាតុករចំនួន២០០នាក់ បន្ទាប់ពីផ្ទុះការតវ៉ា ប្រឆំាងនឹងការកែទម្រង់វិស័យកសិកម្ម

ញ៉ូដេលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ប៉ូលិសនៅក្រុងញ៉ូដេលី បានធ្វើការឃាត់ខ្លួនក្រុមអ្នកតវ៉ាចំនួន២០០នាក់ បន្ទាប់ពីមានអំពើហិង្សា បង្កឲ្យស្លាប់មនុស្សកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលមានការតវ៉ាដ៏ធំមួយ ប្រឆំាងនឹងការកែទម្រង់ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ។

គេបានឃើញក្រុមកសិកររាប់ពាន់នាក់ បានប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិស ដែលក្រុមអ្នកតវ៉ាជាច្រើននាក់ បាននៅខាងក្រៅក្រុង ។ អ្នកតវ៉ាម្នាក់បានស្លាប់ និងមន្ត្រីប៉ូលិសជាង៣០០នាក់ បានរងរបួស ។

ការឃាត់ក្រុមអ្នកតវ៉ាទាំងនោះ ត្រូវបានធ្វើឡើងដោយចោទប្រកាន់ ទៅលើការបង្កកុបកម្ម ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការវាយមកលើមន្ត្រីប៉ូលិស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top