ហុងកុង ៖ អ្នកជំនាញម្នាក់បានលើកឡើងថា ការធានាសុខភាព ជាគុណប្រយោជន៍ សាធារណៈតម្រូវឱ្យមានការ ចូលរួមចំណែក ពីគ្នាទៅវិញទៅមក ហើយការគិតឡើងវិញបែបនេះគួរតែនាំឱ្យមានកម្លាំងជំរុញថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ សុខភាពពិភពលោក រវាងសហរដ្ឋអាមេរិក និងចិន។
លោកបានលើកឡើងថា ជាការកត់សម្គាល់ ដើម្បីបញ្ចប់នយោបាយភាវូបនីយកម្ម របស់អង្គការសុខភាពពិភពលោក ត្រូវបានគេចាត់ទុកថា មានប្រយោជន៍ក្នុង ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចិននៅពេលមានវិបត្តិសុខភាព។
លោកបានបន្ដថាជាធម្មតាជនជាតិចិន ដែលសិក្សាផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បានទៅសាកលវិទ្យាល័យនានា នៅភាគខាងលិច រីឯគ្រូពេទ្យ និងអ្នកស្រាវជ្រាវខាងលោកខាង លិចបានមកប្រទេសចិន ដើម្បីស្វែងរកការព្យាបាល ប្រកបដោយប្រសិទ្ធភាព។
ចក្ខុវិស័យចិនស្តីពី “ផ្លូវសូត្រសុខភាព” មិនគួរត្រូវបានបណ្តេញចេញជាផែនការ ភូមិសាស្ត្រនយោបាយនោះទេ ដោយក្នុងនោះលោក បានបន្ថែមទៀតថា” គ្មាននរណាម្នាក់អាចទស្សន៍ទាយ ពីកន្លែងដែលភ្នាក់ងារបង្ករោគ ការស្លាប់ បន្ទាប់អាចកើតមាននោះទេ ហើយការការពារជំងឺ មានសារៈសំខាន់ដូចការព្យាបាលដែរ”៕ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									