ព័ត៌មានអន្តរជាតិ

អឺរ៉ុប ជំរុញឲ្យក្រុមហ៊ុន AstraZeneca គោរពឆន្ទៈស្មោះត្រង់ ចំពោះការផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់ប្លុកនេះ

ព្រុចសែល៖ ស្នងការអឺរ៉ុប សម្រាប់សុខភាព និងសុវត្ថិភាពចំណីអាហារលោកស្រី Stella Kyriakides បានអំពាវនាវដល់ក្រុមហ៊ុន AstraZeneca ឲ្យរស់នៅស្របតាមកាតព្វកិច្ចកិច្ចសន្យាសង្គម និងកាតព្វកិច្ចខាងសីលធម៌ ខណៈដែលសហគមន៍អ៊ឺរ៉ុប (EU) រិះគន់ក្រុមហ៊ុននេះថា មិនអាចផ្តល់នូវផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្រាន់នោះទេ។

លោកស្រីបានលើកឡើងថា “សូមឱ្យខ្ញុំនិយាយឱ្យច្បាស់ទៅ៖ រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ រួបរួមគ្នា ដែលក្រុមហ៊ុន AstraZeneca ត្រូវការប្រគល់ការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងរបស់យើង”។ លោកស្រី គឺជាមនុស្សម្នាក់ក្រុមគ្រួសារជាមួយមិត្តភក្តិ និងមិត្តរួមការងារ ដែលសុទ្ធតែរងផលប៉ះពាល់ពីការពន្យាការផ្គត់ផ្គង់នេះផងដែរ។

លោកស្រី Kyriakides កំពុងផ្តល់ព័ត៌មានថ្មីៗបំផុតនៅពេលមានការពិភាក្សាជាបន្តជាមួយក្រុមហ៊ុនអំពីកាលវិភាគថ្មីរបស់ខ្លួន ដែលកាត់បន្ថយការផ្គត់ផ្គង់ដូសទៅសហភាពអឺរ៉ុប។

នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot បានច្រានចោលការអះអាងដែលថា ក្រុមហ៊ុនរបស់លោក ខកខានមិនបានគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន។  លោកបានប្រាប់កាសែត La Repubblica ថាកិច្ចសន្យាគឺជាការប្តេជ្ញាចិត្តដ៏ល្អបំផុត ដែលមានន័យថា ខ្លួននឹងព្យាយាមឱ្យអស់ពីសមត្ថភាព៕ដោយ ឈូក បូរ៉ា

To Top