បរទេស៖ តុលាការប្រទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ (២៧ មករា) បានកាត់ទោសបុរសម្នាក់ ឱ្យជាប់ពន្ធនាគាររហូតដល់ ១ ០៥០ ឆ្នាំ ពីបទរំលោភកូនស្រីចុងរបស់ខ្លួនឯង ចំនួន ១០៥ ដង ក្នុងរយៈពេលពីរឆ្នាំ។ បុរសដែលមិនត្រូវបានគេប្រាប់ឈ្មោះ ក៏នឹងត្រូវពិន័យបន្ថែម ដោយវាយចំនួន ២៤ ផ្តៅផងដែរ។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ចៅក្រម M Kunasundary បានបញ្ជាឱ្យដាក់គុនបុរសនោះ ១០ ឆ្នាំ និង វាយចំនួន ២ ផ្តៅ ចំពោះបទចោទប្រកាន់រំលោភនីមួយៗ ដោយទោសនេះ នឹងដំណើរការទៅមុខជាបន្តបន្ទាប់ ចាប់ពីថ្ងៃចាប់ខ្លួន នៅថ្ងៃទី ២០ ខែមករា។
កិច្ចដំណើរការនីតិវិធីរបស់តុលាការ នៅថ្ងៃពុធ ចំណាយពេលជិត ៥ ម៉ោង បន្ទាប់ពីបទចោទនីមួយៗ ត្រូវបានអានដាច់ដោយឡែក។
លោក Kunasundary បាននិយាយថា បទល្មើសនេះ មិនត្រឹមតែជាអំពើអាក្រក់ប៉ុណ្ណោះទេ វាគួរអោយស្អប់ខ្ពើម និងបានធ្វើឱ្យប៉ះពាល់ដល់អនាគតកូន ដែលមានអាយុ ១២ ឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា