វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដែលការកត់សម្គាល់នេះ ធ្វើឡើងនៅក្នុងការអំពាវនាវ ជាមួយនាយករដ្ឋមន្រ្តីជប៉ុន នេះបើយោងតាមប្រភពព័ត៌មាន ពីសេតវិមានអាមេរិក។
ប្រភពព័ត៌មានបានឲ្យដឹងថា “មេដឹកនាំទាំងពីរ បានពិភាក្សាពីបញ្ហាសន្តិសុខក្នុងតំបន់រួម មានប្រទេសចិន និងកូរ៉េខាងជើង” ។ សេចក្តីថ្លែងការណ៍ឲ្យដឹងបន្ថែមថា“ មេដឹកនាំទាំងពីរ បានរួមគ្នាបានបញ្ជាក់ពីភាពចាំបាច់ នៃការរំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុងនៃឧបទ្វីបកូរ៉េ និងដំណោះស្រាយដំបូងនៃ បញ្ហាចាប់ពង្រត់ដោយកូរ៉េខាងជើង” ។
លោក ចូ បៃដិន បានលើកឡើងម្តងហើយម្តងទៀតថា រដ្ឋបាលរបស់លោកនឹងធ្វើ ការជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូង និងជប៉ុន ដើម្បីលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង។
យ៉ាងណាក៏ដោយ នេះបានកត់សំគាល់ជាលើកដំបូង សម្រាប់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោក ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុងនៃឧបទ្វីបកូរ៉េ ចាប់តាំងពីលោកបានចូលកាន់ តំណែងកាលពីមួយសប្តាហ៍មុន ៕
ដោយ ឈូក បូរ៉ា