ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ សន្យាពន្លឿនកញ្ចប់ជំនួយ សម្រាប់កូវីដ១៩

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារ សេដ្ឋកិច្ចនិងថាមពល នៃប្រទេសអាល្លឺម៉ង់លោក Peter Altmaier បានធ្វើការបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើការពន្លឿន កញ្ចប់ជំនួយសម្រាប់សេដ្ឋកិច្ច ដែលកំពុងខូចខាតនោះឲ្យកាន់តែលឿនឡើង។

យោងតាមការបញ្ជាក់របស់លោក Altmaier បានឲ្យដឹងថា រដ្ឋាភិបាលបានត្រៀមផែនការ រួចទៅហើយថា នឹងបញ្ចេញ កញ្ចប់ថវិកាជំនួយ សម្រាប់ស្តារសេដ្ឋកិច្ចជាតិ ឲ្យបាននៅក្នុងចំនួន៦០,៥ ពាន់លានដុល្លារ ប្រើប្រាស់ចន្លោះ ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែមិថុនាឆ្នាំ២០២១នេះ ។

គួរឲ្យដឹងដែរថា ឆ្លើយតបទៅនឹងការរិះគន់ថា ការផ្តល់ជំនួយយឺតពេក និងតែងតែជាប់គាំង នៅក្នុងដំណើរការរដ្ឋបាលនោះលោក Altmaier បានធ្វើការប្រកាសសន្យាថា អ្នកទាំងអស់ដែលកំពុងរង់ចាំប្រាក់ជំនួយ នឹងទទួលបានការគាំទ្រ យ៉ាងឆាប់រហ័សបំផុត ។

មកដល់ពេលនេះថវិកា ប្រមានជា៨០ពាន់លានអ៊ឺរ៉ូ មកហើយ ដែលត្រូវបានចែកចាយជាជំនួយ ទៅឲ្យក្រុមហ៊ុននានារបស់អាល្លឺម៉ង់ និងបន្ថែមប្រមាណ ជា២៣ពាន់លានអ៊ឺរ៉ូទៀត សម្រាប់កញ្ចប់ជំនួយ រយៈពេលខ្លី និង១៣០ពាន់លានដុល្លារ សម្រាប់កញ្ចប់ស្តារសេដ្ឋកិច្ច ៕

ប្រែសម្រួល៖ស៊ុនលី

To Top