Covid-19

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ា កើនឡើងជិត ១៤ម៉ឺននាក់ហើយ

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃព្រហស្បតិ៍ បានកើនឡើងដល់១៣៩.១៥២នាក់ ។

សេចក្តីប្រកាសបានដាក់ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣៥០នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ១៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣.១០៣នាក់ ទន្ទឹមនឹងនេះដែរ មានអ្នកជំងឺចំនួន ១២៣.៥៥៦នាក់ បានចាកចេញពីមន្ទីរពេទ្យនានាវិញហើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top