ព័ត៌មានអន្តរជាតិ

តាមការវិនិច្ឆ័យ វ៉ាក់សាំង Novavax មានប្រសិទ្ធភាពលើសពី ៨៩ភាគរយ នៅចក្រភពអង់គ្លេស

អង់គ្លេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នំា២០២១ថា វ៉់ាក់សាំងថ្មីមួយប្រឆំាងនឹងវីរុសកូរ៉ូណា ត្រូវបានគេបង្ហាញឲ្យដឹងថា មានប្រសិទ្ធិភាពខ្ពស់រហូតដល់ ៨៩,៣ភាគរយ ដែលបានធ្វើការវិនិច្ឆ័យ នៅចក្រភពអង់គ្លេស ។

វ៉ាក់សាំង Novavax ត្រូវបានបង្ហាញឲ្យឃើញជាលើកដំបូង ដែលវាមានប្រសិទ្ធិភាពខ្ពស់ ប្រឆំាងនឹងវីរុសក្លាយពូជ ដែលបានរកឃើញនៅចក្រភពអង់់គ្លេស លោក Fergus Walsh និពន្ធនាយកទទួលបន្ទុកវិស័យ សុខាភិបាលប្រចាំទូរទស្សន៍ BBC បានថ្លែងដូច្នេះ ។

លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះ “ដំណឹងដ៏ល្អ” និងបានថ្លែងថា ក្រុមគ្រូពេទ្យរបស់ចក្រភពអង់គ្លេស នឹងធ្វើការវាយតម្លៃទៅលើវ៉ាក់សាំង នាពេលបច្ចុប្បន្ននេះ ។

ចក្រភពអង់គ្លេស លែងបារម្ភដោយមានវ៉់ាក់សាំងចំនួន ៦០លានកម្រិត ដែលនឹងផលិតនៅ Stockton-on-Tees ។

ថ្នាំទាំងនោះ ត្រូវបានគេរំពឹងថា នឹងនាំយកមកនៅក្នុងសប្តាហ៍ទី២ នៅពាក់កណ្តាលឆ្នាំនេះ ដែលបានអនុម័តដោយ ទីភ្នាក់ងារគ្រូពេទ្យ និងនិយ័តករផលិតផល និងថែទំាសុខភាព ។ រដ្ឋាភិបាលបានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top