ព័ត៌មានអន្តរជាតិ

អឺរ៉ុប បញ្ចេញកុងត្រាបញ្ជាទិញ វ៉ាក់សាំង ជាមួយក្រុមហ៊ុន AstraZeneca និងចោទថា ក្រុមហ៊ុនបំពានកិច្ចសន្យា

BBC៖ គណៈកម្មការអឺរ៉ុប បានផ្សព្វផ្សាយកិច្ចសន្យា របស់ខ្លួនជាមួយក្រុមហ៊ុនផលិតថ្នាំ AstraZeneca ក្នុងការទិញវ៉ាក់សាំង បង្ការវីរុសកូវីដ១៩ របស់ក្រុមហ៊ុនចំពេលមានបញ្ហា នៃការផ្គត់ផ្គង់ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការបញ្ចេញកិច្ចសន្យានេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានគណៈកម្មការលោកស្រី Ursula von der Leyen បានបង្កើនសម្ពាធលើក្រុមហ៊ុនឱសថនេះ ជុំវិញការសម្រេចចិត្តរបស់ខ្លួន ក្នុងការកាត់បន្ថយការផ្គត់ផ្គង់ វ៉ាក់សាំងទៅសហភាពអឺរ៉ុប។

លោកស្រីបានប្រាប់វិទ្យុអាល្លឺម៉ង់ថា “ កិច្ចសន្យាដែលបានចុះហត្ថលេខាក្នុងខែសីហា” មាន“ ការបញ្ជាទិញជាប់កាតព្វកិច្ច” ហើយបានអំពាវនាវឱ្យមានការពន្យល់។ វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តដោយនិយតករ ឱសថសហភាពអឺរ៉ុបនៅពេលក្រោយ។

សហគមន៍អ៊ឺរ៉ុបបានសម្រេចចិត្ត ផ្សព្វផ្សាយកិច្ចសន្យានេះ ដើម្បីព្យាយាមគាំទ្រដល់អំណះអំណាង របស់ខ្លួនដែលថា ក្រុមហ៊ុនកំពុងតែបំពានកិច្ចសន្យារបស់ខ្លួន។ ផ្នែកធំនៃកិច្ចសន្យាដែលត្រូវបានផ្សាយ ដោយកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន AstraZeneca ត្រូវបានលុបចោល – ត្រូវបានបិទ – ដើម្បីការពារព័ត៌មានរសើប។ ក្នុងកុងត្រារួមបញ្ចូលកថាខណ្ឌមួយចំនួន ទាក់ទងនឹងថ្លៃដើម កាលបរិច្ឆេទប្រគល់ជូន ដែលមានការធានា និងកម្មសិទ្ធិបញ្ញា៕

ប្រែសម្រួលៈ ណៃ តុលា

To Top