ព័ត៌មានអន្តរជាតិ

ប៉ូលិសអង់គ្លេស បើកការស៊ើបអង្កេត ទៅលើករណីបំផ្ទុះឆេះ នៅភាគខាងជើងប្រទេស

ឡុងដ៏៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ប៉ូលិសចក្រភពអង់គ្លេស បានបើកការស៊ើបអង្កេត ទៅលើអគ្គិភ័យមួយ ដែលបានកើតឡើង កាលពីរសៀលថ្ងៃសុក្រ នៅក្រុង Kent ដែលជាកន្លែងរបស់រដ្ឋាភិបាល អង់គ្លេស ដែលគ្រប់គ្រងជនសុំសិទ្ធិជ្រកកោន ។

អ្នកសុំសិទ្ធិជ្រកកោន បានស្នាក់អាស្រ័យ នៅជាបណ្តោះអាសន្ន ដែលពេលថ្មីៗនេះ ជាទីតាំងដែលផ្ទុះវីរុសកូរ៉ូណាទ្រង់ទ្រាយធំ ។ កាសែត Evening Standard មានមូលដ្ឋាននៅក្រុងឡុងដ៏ បានរាយការណ៍ឲ្យដឹង ។

កាសែតខាងលើបានចុះផ្សាយថា ខ្សែវីដេអូ ពីទីតាំងកើតហេតុ នៅកន្លែងស្នាក់អាស្រ័យនៅ ដែលបង្ហាញឲ្យឃើញ ផ្សែង និងអណ្តាតភ្លើង កាលពីរសៀលថ្ងៃសុក្រ ស្របពេលមានបន្លឺសំឡេងឡើង ។

ប៉ូលិសបានឲ្យដឹងថា មិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីអ្នករងរបួស និងតម្រូវឲ្យធ្វើការកំណត់ ពីមូលេហតុបង្កឲ្យមានអគ្គិភ័យ ថាតើ មានការប៉ុនប៉ងណាមួយ ។

មានសេចក្តីរាយការណ៍ អំពីការប៉ុនប៉ងធ្វើអត្តឃាត នៅឯទីតាំងស្នាក់អាស្រ័យ ហើយមនុស្សជាង១៨.០០០នាក់ បានចុះហត្ថលេខាលើញត្តិ ដើម្បីបិទកន្លែងនោះ ចំពេលមានការព្រួយបារម្ភ អំពីស្ថានភាពនៅខាងក្នុង ។ កាសែតដដែលបាន ឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top