ព័ត៌មានអន្តរជាតិ

លោក ស៊ី ជិនពីង អបអរសាទរ លោកង្វៀ ន ភូត្រុង ដែលបានជាប់ឆ្នោត ជាប្រធានបក្សកុម្មុយនិស្តវៀតណាម ឡើងវិញ

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏ជាអគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន ផងដែរ កាលពីថ្ងៃអាទិត្យ បានផ្ញើសារអបអរសាទរ ដល់លោក ង្វៀន ភូត្រុង សម្រាប់ការបោះឆ្នោតឡើងវិញ របស់លោក ក្នុងនាមជាអគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមលើកទី ១៣ ។

 នៅក្នុងសាររបស់លោក លោក ស៊ី បានអបអរសាទរ លោក ទ្រុង សម្រាប់ការបោះឆ្នោតឡើងវិញរបស់លោកដោយនិយាយថា ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់ត្រុង និងបក្សកុម្មុយនិស្តវៀតណាម នឹងធ្វើឱ្យមានវឌ្ឍនភាព កាន់តែប្រសើរឡើង នៅក្នុងការអភិវឌ្ឍជាតិ។

ដោយមើលឃើញប្រទេសចិន និងវៀតណាម ជាប្រទេសជិតខាង សង្គមនិយម និងសហគមន៍នៃអនាគតរួមគ្នា ជាមួយនឹងសារៈសំខាន់ ជាយុទ្ធសាស្ត្រ លោក ស៊ី សង្ឃឹមថា ប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើគ្រប់វិស័យរួមគ្នា លើកកម្ពស់បុព្វហេតុសង្គមនិយម និងជំរុញសន្តិភាព និងការអភិវឌ្ឍ ក្នុងតំបន់និងពិភពលោក។

លោកស៊ី ក៏បាននិយាយផងដែរថា លោក បានត្រៀមខ្លួនធ្វើការជាមួយ​លោក ទ្រុង ដើម្បីរួមគ្នាដឹកនាំភាពជាដៃគូ សហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន – វៀតណាម​នៅលើមាគ៌ានៃការអភិវឌ្ឍប្រកប​ដោយចីរភាពសុខភាព និងស្ថេរភាព នាំមកនូវផលប្រយោជន៍ កាន់តែច្រើន ដល់ប្រជាជននៅក្នុងប្រទេសទាំងពីរ​និងរួមចំណែក ជាវិជ្ជមាន ក្នុងការលើកកម្ពស់តំបន់ និង សន្តិភាពការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា CPVCC លើកទី ១៣ កាលពីថ្ងៃអាទិត្យបានបោះឆ្នោតជ្រើសរើស​លោក ទ្រុង ជាអគ្គលេខាធិការបក្សសម្រាប់អាណត្តិទី ៣ របស់លោក។ ការបោះឆ្នោតបានប្រព្រឹត្តទៅ នៅឯកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការនីតិកាលទី ១៣ នីតិកាលទី ១៣ ដែលទើបជាប់ឆ្នោតថ្មី នៅព្រឹកថ្ងៃអាទិត្យ ក្នុងអំឡុងពេលសមាជជាតិនីតិកាលទី ១៣ ដែលកំពុងបន្តធ្វើនៅថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ១ ខែកុម្ភៈ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា ភ្នាក់ងារការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការត្រួតពិនិត្យ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យរបស់ CPVCC ក៏ត្រូវបានបោះឆ្នោតជ្រើសរើស នៅក្នុងកិច្ចប្រជុំនេះដែរ។ ប្រតិភូសរុបចំនួន ១.៥៨៧ នាក់ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់នៃ CPV កំពុងចូលរួមសមាជជាតិ។

ប្រែសម្រួលដោយ៖ សយ​ សុភា

To Top