វ៉ាស៊ីនតោន៖ ការឆ្លងមេរោគទម្រង់ថ្មី ដែលមានឥទ្ធិពលនៃជំងឺកូវីដ-១៩ បានព្យាករណ៍ពីការកើនឡើង នៃចំនួនអ្នកស្លាប់ នៅសហរដ្ឋអាមេរិក ប្រសិនបើការរីករាលដាលនៃជំងឺឆ្លងទម្រង់ថ្មី បានរីករាលដាលយ៉ាងឆាប់រហ័ស ហើយមនុស្សមិនអាចការពារខ្លួន ប្រឆាំងនឹងវីរុសនេះបានល្អ។
តាមការព្យាករណ៍ចុងក្រោយ របស់ខ្លួនវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាពរបស់ សាកលវិទ្យាល័យវ៉ាស៊ីនតោន (IHME) នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន បានប៉ាន់ប្រមាណថា ជំងឺឆ្លងទម្រង់ថ្មី B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ហើយត្រូវបានកំណត់អត្តសញ្ញាណ នៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះអាចធ្វើឱ្យ ចំនួនអ្នកស្លាប់នៃជំងឺកូវីដ-១៩ កើនឡើងដល់ ៦៥៤០០០នាក់ នៅត្រឹមថ្ងៃទី០១ ខែឧសភា ក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ប្រសិនបើការឆ្លងវិលត្រឡប់ ទៅរកកម្រិតមុនរាតត្បាត។
យោងតាមការព្យាករណ៍បានឱ្យដឹងថា ការលេចចេញវីរុសឡើងវិញ ក៏អាចកើតមាននៅនិទាឃរដូវនៅរដ្ឋកាលីហ្វ័រញ៉ា និងផ្លរីដាផងដែរ ដែលជាព្រួយបារម្ភពីការ កើនឡើងនៃចំនួនអ្នកស្លាប់។
ការព្យាករណ៍បានឲ្យដឹងទៀតថា ការរក្សាភាពចល័តមានកម្រិតទាប និងការរក្សាចម្ងាយសង្គមអាច កាត់បន្ថយចំនួននោះបាន ប្រមាណ ៣០,០០០ នាក់ផងដែរ។
លោក Murray នាយក IHME មានលើកឡើងថា“ អ្វីដែលយើងកំពុងមើលឃើញ កំពុងយកចិត្តទុកដាក់ ហើយនឹងតម្រូវឱ្យយើងបន្តយកចិត្តទុកដាក់ ចំពោះជំងឺរាតត្បាតនេះ។
លោកបន្ដថា “ការចាក់វ៉ាក់សាំងឱ្យបានលឿន គឺចាំបាច់ណាស់ ហើយរបាំងមុខនៅតែជាឧបករណ៍ល្អបំផុតមួយ ដែលយើងត្រូវរក្សាការឆ្លងនៅកម្រិតទាប និងចៀសវាងលទ្ធផលអាក្រក់បំផុត។ ប្រជាជននឹងចាំបាច់ត្រូវបន្តការប្រុងប្រយ័ត្ន ទោះបីខ្លួនត្រូវបានចាក់វ៉ាក់សាំងក៏ដោយ ពីព្រោះសក្តានុពលនៃការឆ្លងរាលដាល កាន់តែខ្លាំងនៃជំងឺឆ្លងទម្រង់ នឹងបន្ដរីករាលដាល” ៕
ដោយ ឈូក បូរ៉ា