ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ៖ ឯកសារ ស្តីពីរោងចក្រ នុយក្លេអ៊ែ កូរ៉េខាងជើង ត្រឹមតែជាគំនិត

បរទេស ៖ រដ្ឋមន្ត្រីថាមពល កូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យនេះថា ឯកសារស្តីពីផែនការ ដ៏មានសក្តានុពល ក្នុងការកសាងរោងចក្រ ថាមពលនុយក្លេអ៊ែ នៅក្នុងប្រទេសកូរ៉េខាងជើង គឺត្រូវតែជាគំនិត ប៉ុន្តែនេះមិនដែលត្រូវបាន ចាត់ជាគម្រោងផ្លូវការនោះទេ ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង SBS បានបង្ហាញនូវការរិះគន់ថ្កោលទោស ដែលមានបញ្ជីឈ្មោះឯកសារជាច្រើន ពីក្រសួងថាមពលដែលបានលើកឡើង អំពីគម្រោង ដែលគេមិនធ្លាប់ដឹងពីមុន ក្នុងការបង្កើតរោងចក្រនុយក្លេអ៊ែ នៅក្នុងប្រទេសកូរ៉េខាងជើង ។

លោក Shin Hee-dong ជាមន្ត្រីនាំពាក្យក្រសួង ថាមពលរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ឯកសារទាំងនោះ គឺជាឯកសារខាងក្រៅ ដែលពិភាក្សាគ្នា ត្រឹមតែក្នុងចំណោមមន្ត្រី របស់ក្រសួងក្រោយជំនួបកំពូល ជាគំនិតលើកយកមកពិចារណា ក្នុងពេលអនាគត នៅពេលដែលប្រទេសកូរ៉េទាំងពីរ អាចបើកឡើងវិញនូវការធ្វើសេដ្ឋកិច្ច ជាមួយគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ប៉ាង កុង

To Top