បរទេស ៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយក្នុងកិច្ចការអនុញ្ញាត មិនធម្មតាដល់សកម្មភាព យោធាអាមេរិកថា យន្តហោះចម្បាំងចិន៦គ្រឿង និងយន្តហោះចារកម្ម អាមេរិកមួយគ្រឿង បានហោះហើរចូលក្នុងជ្រុងភាគនិរតី នៃតំបន់កំណត់ការពារដែន អាកាសរបស់តៃវ៉ាន់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលតៃវ៉ាន់និយាយដល់វត្តមានយន្តហោះសហរដ្ឋងាមេរិក ចាប់តាំងពីវាបានចាប់ផ្តើមរាយការណ៍ស្ទើរតែរាល់ថ្ងៃ អំពីសកម្មភាពរបស់ចិន នៅក្នុងតំបន់ការពារដែន អាកាសរបស់ខ្លួន ក្នុងពាក់កណ្ដាលខែកញ្ញាមក។
តៃវ៉ាន់កម្រនិយាយជាសាធារណៈ អំពីសកម្មភាពសហរដ្ឋអាមេរិកនៅក្បែរខ្លួន គឺជាធម្មតានៅពេលដែលនាវាចម្បាំង សហរដ្ឋអាមេរិក ធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែប្រភពការទូតនិងសន្តិសុខនិយាយថា មានបេសកកម្មទ័ពអាកាសនិងទ័ពជើងទឹកសហរដ្ឋអាមេរិកជាញឹកញាប់ នៅក្បែរកោះតៃវ៉ាន់៕ ប្រែសម្រួល៖ប៉ាង កុង