ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសអង់គ្លេស ជុំវិញការទទួលយកពាក្យសុំសញ្ជាតិ ពីពលរដ្ឋហុងកុង ដែលកាន់លិខិតឆ្លងដែន BNO

ប៉េកាំង៖ អ្នកនាំពាក្យ រដ្ឋាភិបាលកណ្តាលចិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះចក្រភពអង់គ្លេស ដែលបានទទួលយកពាក្យសុំសញ្ជាតិ ពីប្រជាជនហុងកុង ដែលកាន់លិខិតឆ្លងដែន ជាតិក្រៅប្រទេសអង់គ្លេស (BNO) ដោយចាប់ផ្តើមពីថ្ងៃទី៣១ ខែមករា តទៅ។

អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា ការផ្លាស់ប្តូររបស់ចក្រភពអង់គ្លេស ក្នុងគោលបំណងបង្វែរ ចំនួនប្រជាជនហុងកុងមួយចំនួនធំ ទៅជាពលរដ្ឋអង់គ្លេសថ្នាក់ទី២ គឺជាការប្រព្រឹត្តិ ល្មើសនឹងអធិបតេយ្យភាពរបស់ចិន។

អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា នៅក្នុងអនុស្សរណៈ ដែលបានផ្លាស់ប្តូរជាមួយចិន មុនពេលប្រគល់ហុងកុង វិលត្រឡប់មកប្រទេសចិនវិញ ក្នុងឆ្នាំ១៩៩៧ អង់គ្លេសបានប្រកាសថា ខ្លួននឹងមិនប្រគល់សិទ្ធិ ឱ្យស្នាក់នៅក្នុងចក្រភពអង់គ្លេស ចំពោះជនជាតិចិននៅហុងកុង ដែលកាន់លិខិតឆ្លងដែន BNO នោះទេ។

ចាប់តាំងពីឆ្នាំមុនភាគីអង់គ្លេស ដោយរំលោភលើបទដ្ឋានមូលដ្ឋាន នៃការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ បានខិតខំប្រឹងប្រែង ធ្វើឱ្យរាំងស្ទះដល់ការបង្កើត និងអនុវត្តច្បាប់ ស្តីពីការការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។ បន្ទាប់ពីការប៉ុនប៉ងរបស់ខ្លួន បានបរាជ័យភាគីអង់គ្លេស បានងាកទៅរកបញ្ហា អ្នកកាន់លិខិតឆ្លហដែរ BNOវិញ៕ ដោយ៖ ឈូក បូរ៉ា

To Top