យ៉ាំងហ្គោនៈ យោធារបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការបោសសំអាត រដ្ឋាភិបាលដែលបានជ្រើសរើសតាម បែបប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសានស៊ូជី ដោយបានដករដ្ឋមន្រ្តីនិងសមាជិកសភាចំនួន២៤រូប ខណៈដាក់ឈ្មោះជំនួស១១រូបនៅក្នុងរដ្ឋបាលថ្មី របស់ខ្លួន បន្ទាប់ពីធ្វើការ ដណ្តើមអំណាច ដោយរដ្ឋប្រហារ។
យោងតាមការចេញផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយ យោធា ដោយបានឲ្យដឹងទៀតថា និងមានការតែងតាំងតំណែងថ្មី នៅក្នុង ក្បាលម៉ាស៊ីនផ្នែក ហិរញ្ញវត្ថុ, សុខមាលភាព, ទំនាក់ទំនងការបរទេស, ការពារជាតិ, ព្រំដែន, និងមហាផ្ទៃ។
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
