Covid-19

នៅថ្ងៃទី២កុម្ភៈ ថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៨៣៦នាក់ថែមទៀត និងអ្នកស្លាប់កើនដល់ ៧៩នាក់

បរទេស៖ ករណីឆ្លងវីរុសកូរ៉ូណាចំនួន ៨៣៦ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ នៅថ្ងៃអង្គារនេះ ដែលនាំឱ្យមានការកើនឡើងអ្នកឆ្លងវីរុសនេះ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតមួយឆ្នាំទៅ ២០ ៦១៨នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក៏មានអ្នកស្លាប់ ២ នាក់ទៀតត្រូវបានគេរាយការណ៍ផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៩ នាក់។

លោកវេជ្ជបណ្ឌិត Taweesilp អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ បាននិយាយថា អ្នកស្លាប់ទី១ជាស្រ្តី ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Samut Sakhon ។ ស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន ហើយនាងបានស្លាប់នៅថ្ងៃសៅរ៍។

ចំណែកអ្នកស្លាប់ម្នាក់ទៀត គឺជាអ្នកលក់អីវ៉ាន់ ជនជាតិថៃអាយុ ៦៨ ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម និងខ្សោយតំរងនោមផងដែរ និងធ្លាប់ប្តូរតម្រងនោម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top