បរទេស៖ សារព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អជ្ញាធរចិនមកដល់ពេលនេះ គឺមិនអាចធ្វើការសន្មតបានឡើយថា បុរសម្នាក់ដែលមានឈ្មោះថា Guo Feixiong និងជាបុគ្គលដ៏សកម្មម្នាក់ នៃក្រុមស្តាំនិយមចិន កំពុងស្ថិតនៅក្នុងស្ថានភាពបែបណា ក្រោយលោកត្រូវបានគេរារាំង មិនអនុញ្ញាតឲ្យចាកចេញពីប្រទេស ទៅជួបក្រុមគ្រួសាររបស់គាត់នៅអាមេរិក។
គឺជាការអះអាង ដោយប្អូនស្រីរបស់លោក Guo គឺនាង Yang Maoping បានបន្តទៀតថា អជ្ញាធរមិនមានអ្វី ដែលត្រូវនិយាយប្រាប់ ក្រុមគ្រួសាររបស់នាងឡើយ អំពីព័ត៌មានរបស់លោក Guo ចាប់តាំងតែពីពេល ដែលលោកត្រូវបានគេរាយការណ៍ ត្រូវបានគេឃាត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅឯអាកាសយានដ្ឋាន Pudong ក្រុង Shanghai ។
ក្នុងពេលចាប់ខ្លួននោះផងដែរ លោក Guo ក៏បានសរសេរផ្ញើសារ ទៅកាន់មិត្តភ័ក្តរបស់លោក និងក្រោយមក ត្រូវបានផ្តល់ទៅឲ្យក្រុមអ្នកកាសែតផងថា៖ ខ្ញុំត្រូវបានគេណែនាំថា មិនអាចចាកចេញពីប្រទេសបានឡើយ ពីព្រោះស្ថិតនៅក្នុងការសង្ស័យថា មានការជាប់ពាក់ព័ន្ធ ទៅនឹងបញ្ហាសន្តិសុខជាតិ និងបទឧក្រិដ្ឋផ្សេងទៀត។
គួរឲ្យដឹងដែរថាលោក Guo ដែលមានជំនាញជាមេធាវីរូបនេះ គឺត្រូវបានគេស្គាល់ថា ជាមនុស្សចូលចិត្តរិះគន់រដ្ឋាភិបាលខ្លាំងៗ ហើយក៏ជាមនុស្ស ដែលធ្លាប់ត្រូវបានចោទប្រកាន់ទោស និងជាប់គុកអស់រយៈពេល១០ឆ្នាំ មកហើយដែរ៕
ប្រែសម្រួល៖ស៊ុនលី