ព័ត៌មានអន្តរជាតិ

កងកម្លាំងការងារ B52H ធ្វើដំណើរទៅកោះហ្គាម ក្នុងការគំាទ្រដល់កងទ័ពអាកាសនៅប៉ាស៊ីហ្វិក

បរទេស៖ ក្រុមការងារ នៃយន្តហោះទម្លាក់គ្រាប់ B-52H Stratofortress ចំនួន៤គ្រឿង មកពីកងកងកម្លាំងទម្លាក់គ្រាប់លេខ៩៦ នាពេលថ្មីៗនេះ ត្រូវបានបញ្ជូនទៅឲ្យធ្វើការគាំទ្រ ដល់កិច្ចប្រឹងប្រែងហ្វឹកហាត់ របស់កងទ័ពអាកាសនៅប៉ាស៊ីហ្វិក។

សេចក្តីថ្លែងការណ៍មួយ របស់កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា កងកម្លាំងការងារ មកពីមូលដ្ឋានទ័ពអាកាស Barksdale រដ្ឋ Louisiana បានធ្វើដំណើរ ទៅដល់មូលដ្ឋានទ័ពអាកាស Anderson នៅកោះហ្គាម កាលពីសប្ដាហ៍មុន។

យោងតាមសេចក្តីថ្លែងការណ៍ដដែលនោះ សម្ពន្ធមិត្ត ដៃគូនានា និងកងកម្លាំងចម្រុះ បានចូលរួមជាមួយយន្តហោះទម្លាក់គ្រាប់ ក្នុងបេសកកម្មទប់ស្កាត់ជាយុទ្ធសាស្ត្រ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង របស់យោធាសហរដ្ឋអាមេរិក ដើម្បីពង្រឹងបទបញ្ជាអន្តរជាតិ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top