ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក ៖ គោលនយោបាយ “ចិនតែមួយ” របស់អាមេរិកគ្មានការផ្លាស់ប្តូរ

បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ការគាំទ្ររបស់ខ្លួន ចំពោះគោលនយោបាយ “ប្រទេសចិនតែមួយ” ជុំវិញបញ្ហាកោះតៃវ៉ាន់ គឺមិនមានការប្រែប្រួលនោះទេ ។

សេចក្តីថ្លែងការណ៍មួយចេញ ដោយរដ្ឋបាលលោក បៃដិន នៅថ្ងៃទី២៣ ខែមករា ជាថ្ងៃឡើងកាន់តំណែងដំបូង ដែលបានលើកឡើង ពីការគាំទ្រដ៏ខ្លាំងក្លាចំពោះតៃវ៉ាន់ ក្នុងទីចំពោះមុខនៃសម្ពាធយោធា ពីប្រទេសចិននោះ មិនបាននិយាយដល់រឿងគោល នយោបាយអាមេរិក ដែលប្រកាន់ខ្ជាប់យូរយារមកហើយ ចំពោះតៃវ៉ាន់នោះឡើយ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលត្រូវគេសួរថា តើសហរដ្ឋអាមេរិក នៅតែគាំទ្រគោល នយោបាយនោះដែរឬទេនោះ មន្ត្រីនាំពាក្យក្រសួងការបរទេស អាមេរិក លោក Ned Price បាននិយាយប្រាប់ថា “បាទ គោលនយោបាយរបស់យើងគ្មាន ការប្រែប្រួលផ្លាស់ប្តូរនោះទេ” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top