បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចុះហត្ថលេខា បន្តរយៈពេល៥ឆ្នាំទៀត លើសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ជាមួយរុស្ស៊ី ។
សន្ធិសញ្ញា New START ឬក៏ហៅថា សន្ធិសញ្ញាកាត់បន្ថយ អាវុធយុទ្ធសាស្ត្រនោះ គឺអនុញ្ញាតឲ្យសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ធ្វើការអង្កេតឃ្លាំមើលគ្នា ទៅវិញទៅមក អំពីកងកម្លាំងនុយក្លេអ៊ែ ទីតាំងនិងសកម្មភាពនានា ហើយជាមួយការចុះហត្ថលេខានេះ វានឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាបន្តសន្ធិសញ្ញានោះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយនិយាយក្នុង ពេលជាមួយគ្នានោះថា វានឹងមានប្រសិទ្ធភាពវិជ្ជមាន លើស្ថានភាពអន្តរជាតិ ដោយចូលរួមក្នុងដំណើរ ការមិនប្រើអាវុធនុយក្លេអ៊ែ៕
ប្រែសម្រួល៖ប៉ាង កុង