ព័ត៌មានអន្តរជាតិ

ពលរដ្ឋអង់គ្លេស ប្រមាណ១០លាននាក់ ទទួលបានការចាក់វ៉ាក់សាំង កូវីដ១៩កម្រិតដំបូង

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ពលរដ្ឋប្រមាណ១០លាននាក់ នៅចក្រភព អង់គ្លេស បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលនេះជាយុទ្ធសាស្ត្ររបស់ជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆ្លងរាលដាលជំងឺកូវីដ១៩ ។ លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងដូច្នេះកាលពីថ្ងៃពុធ ។

លោក Hancock បានថ្លែងថា ចក្រភពអង់គ្លេស កំពុងតែបន្តខិតខំទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ តាមរយៈការបង្កើនការចាក់វ៉ាក់សាំង ការពារប្រឆំាងនឹងវីរុសកូរ៉ូណា ។

ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តទៅលើពលរដ្ឋ ជាទ្រង់ទ្រាយធំបានកំពុងធ្វើឡើង នៅក្នុងតំបន់ខ្លះនៃចក្រភពអង់គ្លេស ដែលជាក្តីកង្វល់ដ៏ធំបំផុត ត្រូវបានគេរកឃើញនៅក្នុងប្រទេស ។

កាលពីព្រឹកថ្ងៃពុធ ក្រុមការងារដែលគាំទ្រដល់ Oxford-AstraZenecaបាននិយាយថា វ៉ាក់សាំងមួយមុខ ការពារនឹងប្រភេទវីរុសកូរ៉ូណាក្លាយពូជ ហើយអាចធ្វើការដាក់ពង្រាយ បាននៅខែតុលា ។

ដើម្បីឲ្យស្ថានភាពមកជាប្រក្រតីវិញ បណ្តាប្រទេស មួយចំនួន ដូចជា ចក្រភពអង់គ្លេស ចិន អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក បានកំពុងប្រកួតប្រជែង ពេលវេលាគ្នាក្នុងការទប់ទល់ នឹងវីរុសដោយធ្វើការផលិតវ៉ាក់សាំង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top