ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ ដល់ទៅ៤៥១នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤៥១នាក់ គិតត្រឹមពាក់កណ្តាលថ្ងៃពុធ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់៧៩.៧៦២នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ នៅថេរ គឺលើសពី៤០០នាក់សម្រាប់រយៈពេល០២ថ្ងៃមកនេះ ប៉ុន្តែ វាជាការបង្ហាញឲ្យឃើញពីសញ្ញានៃការកើនឡើងក្នុងកម្រិតមធ្យនៅក្នុងឆ្នាំនេះ បន្ទាប់ពីបានកើនឡើងខ្ពស់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នំា២០២ ដែលមានអ្នកឆ្លងជំងឺរហូតដល់១.២៤០នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងលើសពី១០០នាក់ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា កាលពីឆ្នាំមុន ដោយសារតែមានការប្រមូលផ្តុំគ្នាទ្រង់ទ្រាយតូច នៅក្រុងសេអ៊ូល និងនៅបរិវេណនៃខេត្ត Gyeonggi រួមទាំងអ្នកឆ្លងដែលជាអ្នកនាំចូលពីក្រៅផងដែរ ។

ក្នុងករណីថ្មីទាំងអស់នេះដែរ មាន១៦៦នាក់ ជាពលរដ្ឋរស់នៅក្រុងសេអ៊ូល និង១២៨នាក់ ជាពលរដ្ឋរស់នៅខេត្ត Gyeonggi ។

មានអ្នកឆ្លងជំងឺដែលនាំចូលពីក្រៅចំនួន២២នាក់ ដែលមកពីបរទេស ដោយបូករួមទាំងអស់តួលេខនៃអ្នកឆ្លងជំងឺមកពីក្រៅកើនដល់៦.៤២៥នាក់ ។

មានស្លាប់បន្ថែមទៀតចំនួន០៧នាក់ ត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១.៤៤៨នាក់ ។ សរុបអត្រាមរណៈគឺ១,៨២ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top