ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងជំរុញសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែរ ខណៈកិច្ចចរចាជាមួយអាមេរិក មានសង្ឃឹមតិចតួចបំផុត

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានកំណត់យកថ្ងៃទី ២៩ ខែវិចិ្ឆកា ថាជាថ្ងៃឈប់សម្រាកមួយ ដើម្បីរំលឹក ដល់ការបាញ់មីស៊ីលផ្លោងឆ្លងទ្វីប របស់ប្រទេសនេះនៅឆ្នាំ២០១៧ យោងតាមប្រតិទិនរបស់ខ្លួន សម្រាប់ឆ្នាំនេះ ដែលទទួលបាន ដោយសារព័ត៌មានក្យូដូដូនៅថ្ងៃពុធ។

អ្នកជំនាញក្នុងតំបន់ បានលើកឡើងថា ការបង្ហាញនេះបង្ហាញថា ប្រទេសកូរ៉េខាងជើង មានគោលបំណងជំរុញ សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ខណៈការចរចាររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម បានបង្ហាញសញ្ញាតិចតួច នៃការឆ្ពោះទៅមុខ។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កូរ៉េខាងជើង បានបាញ់អ្វីដែលខ្លួន បានឲ្យដឹងថា ជាមីស៊ីល ICBM មានសមត្ថភាពបំផុត ក្នុងការបញ្ជូន ក្បាលគ្រាប់នុយក្លេអ៊ែរ គ្រប់ទីកន្លែងនៅទ្វីបអាស៊ី ក្រោយមកមេដឹកនាំលោក គីម ជុងអ៊ុនបានប្រកាសបញ្ចប់ “កម្លាំងនុយក្លេអ៊ែររបស់រដ្ឋ” ។

នៅក្នុងសមាជលើកដំបូង របស់គណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច ក្នុងរយៈពេលជិត ៥ ឆ្នាំនៅក្នុងខែមករា លោកគីម ត្រូវបានដកស្រង់សម្តី ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបង្ហាញពីឆន្ទៈសំខាន់របស់លោក ដើម្បីការពារសន្តិសុខជាតិ ដោយដាក់សមត្ថភាពការពារជាតិ នៅកម្រិតខ្ពស់ជាងនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top