ព័ត៌មានអន្តរជាតិ

UNHCR៖ ជនអន្តោប្រវេសន៍ខុសច្បាប់ ជិត១៤០នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) កាលពីថ្ងៃពុធបានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ជិត១៤០នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រខាងលិច នៃរបស់លីប៊ី ។

ឧត្តមស្នងការ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា ពលរដ្ឋជិត១៤០នាក់ នៅលើទូកចំនួន០២គ្រឿង ដែលបានត្រូវជួយសង្គ្រោះ ដោយក្រុមឆ្មាំសមុទ្រប្រចាំតំបន់ឆ្នេរ នៃប្រទេសលីប៊ី និងបាននាំមកវិលមកច្រាំងវិញ រដ្ឋធានីទ្រីប៉ូលី ។ UNHCR និងអង្គការដៃគូអន្តរជាតិ ហៅកាត់ថា IRC បានលផ្តល់ជំនួយ និងថ្នាំសង្កូវដើម្បីសង្គ្រោះជីវិត ។

ពលរដ្ឋរាប់ពាន់នាក់ត្រូវបានគេដឹងថា ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ ភាគច្រើនមកពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក បានឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ ដោយចេញពីលីប៊ី ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ដោយសារតែអសន្តិសុខក្នុងតំបន់ និងភាពវឹកវរនៅក្នុងប្រទេស នៅអាហ្វ្រិកខាងជើង ក្រោយមានការដួលរលំរបបដឹកនាំរបស់ខ្លួន គឺលោក Muammar Gaddafi នៅក្នុងឆ្នំា២០១១មក ។

កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍៣២៣នាក់ បានបាត់បង់ជីវិត និង៤១៧នាក់ផ្សេងទៀត បានកំពុងបាត់ខ្លួននៅឡើយ នៅពេលឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ១១.៨៩១នាក់ទៀត ត្រូវបានជួយសង្គ្រោះ និងបាននាំមកកាន់លីប៊ីវិញ ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹង ពីអង្គការជនអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top